១.បញ្ញាចក្ខុ
២.វិរិយារម្ភ
៣. សនាថោ
-បញ្ញាចក្ខុ
ជាអ្នកមានបញ្ញា គឺដឹងស្គាល់ក្នុងរឿងលក់ចេញទិញចូលថា ធ្វើយ៉ាងណា
ទើបបានកម្រៃច្រើន ធ្វើយ៉ាងណាខាតទុន ស្គាល់កាល ដូចស្គាល់រដូវនៃរបនីមួយៗ
ស្គាល់ទីកន្លែងលក់ដូរ ដូចស្គាល់ថា កន្លែងនេះលក់បានថ្លៃ កន្លែងនោះលក់បានថោក
និងស្គាល់សេចក្ដីត្រូវការរបស់មនុស្សក្នុងកន្លែងនោះៗ គេត្រូវការទំនិញអ្វី
ត្រូវរកទំនិញនោះទៅផ្ដល់សេចក្ដីត្រូវការរបស់គេ ដូច្នេះជាដើម។
-វិរិយារម្ភៈប្រារព្ធសេចក្ដីព្យាយាម គឺសង្វាតធ្វើការងារដែលខ្លួនកំពុងធ្វើនោះ
មិននៅទំនេរ មិនបង្អង់ឳ្យហួសពេលវេលានៃមុខរបរនឹងសេចក្ដីត្រូវការរបស់អ្នកទិញ។