អ្នកជំនួញត្រូវប្រកបដោយអង្គ ៣
១- ឈ្លាសវៃក្នុងមុខជំនួញដែលខ្លួនត្រូវធ្វើ (បញ្ញាចក្ខុ)
២- ព្យាយាម មិនរាថយនឹងឧបសគ្គ (វីរិយារម្ភ)
៣- បង្កើតប្រព័ន្ធ(បណ្ដាញ)គ្រប់ទីកន្លែង (សនាថោ)។
(ចំណេះដឹងពីពុទ្ធសាសនា )
ពុទ្ធឱវាទចំពោះអ្នកធ្វើជំនួញមាន ៣ យ៉ាង:
ដោយព្រះសម្មាសម្ពុទ្ធសម្តែងថា៖
ទី ១ បញ្ញាចក្ខុ គឺជាអ្នកមានបញ្ញាឆ្លាតនៅក្នុងការលក់ចេញទិញចូល ដឹងថាធ្វើយ៉ាងណាខាត និងធ្វើយ៉ាងណាឲ្យចំណេញស្គាល់កាលរដូវនៃមុខរបរនីមួយៗ ឬស្គាល់ទីផ្សារសម្រាប់លក់ថាកន្លែងណាលក់បានថ្លៃ ឬកន្លែងណាលក់បានថោក និងស្គាល់សេចក្ដីត្រូវការរបស់មនុស្ស។
ទី ២ វីរិយារម្ភៈ សំដៅសេចក្ដីព្យាយាម គឺការខិតខំសង្វាតធ្វើកិច្ចការដែលខ្លួនកំពុងធ្វើនោះ គឺមិនខ្ជិលច្រអូសមិនឲ្យហួសពេលវេលានៃមុខរបរ និងសេចក្ដីត្រូវការរបស់អ្នកទិញ។
ទី ៣ សនាថោ គឺអ្នកមានទីពឹង មានការប៉ិនប្រសប់ទាក់ទងមនុស្ស តែងតែមានគេរាប់អាន ចេះធ្វើខ្លួនឲ្យគេរាប់អាន និងជាទីទុកចិត្តរបស់អ្នកដទៃ៕