ទស្សនវិជ្ជាពុទ្ធសាសនាផ្នែកសេដ្ឋកិច្ច
គោលបំណង
.សមណនិស្សិត
និស្សិត
យកទស្សនៈផ្ទាល់ខ្លួនរូមបញ្ចូលជាមួយនិងគោលការណ៍សេដ្ឋកិច្ចរបស់ព្រះពុទ្ធអង្គបង្កើតយុទ្ធសាស្រ្តមូលដ្ឋានក្នុងការស្វែងរកភោគព័ស្តុ([1])
សម្រាប់ដោះស្រាយបញ្ហាសង្គម។ .សមណនិស្សិត
និស្សិតធ្វើការឆ្លុះបញ្ចាំងទៅលើសីលធម៌វិជ្ជាជីវៈក្នុងការបង្កើតមុខរបរចិញ្ចឹមជីវិតរបស់ខ្លួន។ .សមណនិស្សិត
និស្សិតបញ្ចៀសឲ្យបាននូវភាពអសកម្មទាំងឡាយណាដែលនាំឲ្យបះពាល់ដល់ពេលវេលា
ទ្រព្យសម្បត្តិ សុខភាពអាយុជីវិតរបស់ខ្លួន និងសុខុមាលភាពសង្គម។
តាមទស្សនពុទ្ធសាសនា
ការព្រឹងសេដ្ឋកិច្ចគគឺជារឿងសំខាន់មិនអាចខ្វះបាន ។(សព្វេ សត្តា អាហារដ្ឋិតិកា សត្វទាំងឡាយរស់បានដោយសារអាហារ)
ដូច្នេះ បុគ្គលម្នាក់ៗ ត្រូវចេះខិតខំប្រឹងប្រែងភ្ញាក់រលឹក
គ្រប់គ្រងនិងប្រើប្រាស់ពេលវេលា
របស់ខ្លួនឲ្យមានប្រយោជន៍។
ព្រះសម្មាសម្ពុទ្ធទ្រង់សំដែងអំពី (ទិដ្ឋធម្មិកត្ថប្រយោជន៍) ប្រយោជន៍
បច្ចុប្បន្នប្រកបទៅដោយសម្បទាបួនយ៉ាងសំខាន់ដែលជាគោលការណ៍គ្រឹះ។
ពាក់ព័ន្ធទៅនិងសេដ្ឋកិច្ចគ្រប់ខ្នាត
ការរកទ្រព្យ រក្សាទ្រព្យ
ចាយវាយប្រើប្រាស់ទ្រព្យបុគ្គលគ្រប់រូបត្រូវពឹងផ្អែកទៅលើគោលការណ៍នេះគឺៈ
- ឧដ្ឋានសម្បទាៈ សង្វាតស្វែងរកទ្រព្យគ្រប់ប្រភេទទាំងមានរូប
ទាំងគ្មានរូប
- អារក្ខសម្បទាៈ ចេះថែរក្សាទុកដាក់ទ្រព្យសម្បត្តិ ឬចេះសន្សំសំចៃ
- កល្យាណមិត្តតា ចេះសេពគប់នឹងមិត្តសំឡាញ់ មានចរិយាថ្លៃថ្នូរ ឬចេះច្នៃមិត្តអាក្រក់
ឲ្យបាន
ជាមិត្តល្អ។
- សមជីវិតាៈ ការចេះចាយវាយឲ្យសមគួរ
ល្មមដល់ឋានៈនៃទ្រព្យសម្បត្តិ ឬចេះរៀន
រស់ក្នុងភាព សន្តោស ឬភាពល្មមគ្រប់ គ្រាន់ជានិច្ច ។
គោលទាំងបួនចំណុចដែលបានលើកឡើងខាងលើនេះ គឺជាមូលដ្ឋានសម្រាប់ដោះស្រាយបញ្ហាសេដ្ឋកិច្ចឆ្ពោះទៅរកវឌ្ឍនភាពសង្គម។
តែវឌ្ឍនភាពដែលអាចរីកចម្រើនទៅបានយ៉ាងឆាប់រហ័សនោះ លុះត្រាតែអ្នកសេដ្ឋកិច្ច
ឬអ្នកជំនួញនោះប្រកបផ្សំជាមួយនឹងលក្ខណៈពិសេសបីយ៉ាងទៀតគឺ ៖
·
បញ្ញាចក្ខុ ជាអ្នកមានបញ្ញា ឈ្លាស់រវាស់រវៃស្គល់ឱកាស ចេះគ្រប់គ្រងពេលវេលា ចេះក្បួនសេដ្ឋកិច្ច
ពាណិជ្ជកម្មពោលគឺ ការលក់ចេញ និងទិញចូល ធ្វើយ៉ាងណាឲ្យបានផលកំរៃច្រើន ជាងនេះទៅទៀត
គឺចេះដឹងប៉ិនប្រសប់ក្នុងរបរជំនួញ ស្គាល់កាលវេលាដូចស្គាល់តម្លៃមុខទំនិញនីមួយៗ
ស្គាល់មុខទំនិញលក់កន្លែងនេះបានថោកលក់កន្លែងនោះបានថ្លៃជាដើមត្រូវស្គាល់
របស់ទំនិញចាំបាច់របស់នេះលក់បានថ្លៃគេនិយម
ប្រើប្រាស់ច្រើន (ទំនើបម៉ូតថ្មី) របស់នេះលក់បានថោកមិននិយមប្រើប្រាស់ (ហួសសម័យ)។
· វិរិយារម្ភៈ ត្រូវមានសេចក្តីព្យាយាមសង្វាតធ្វើការងារជាមុខរបររបស់ខ្លួន មិនត្រូវបង្អែរបង្អង់ឲ្យហួសម៉ោងហួសនាទីព្រោះ
ពេលវេលាជាមាសប្រាក់ ។ ប្រារព្ធសេចក្ដីព្យាយាម គឺសង្វាតធ្វើការងារដែលខ្លួនកំពុងធ្វើនោះ
មិននៅទំនេរ មិនបង្អង់ឳ្យហួសពេលវេលានៃមុខរបរនឹងសេចក្ដីត្រូវការរបស់អ្នកទិញ។
· សនាថោ ជាអ្នកមានគំនិតប្រកបដោយបច្ចេកទេសខ្ពស់ ទាន់សម័យទិញថោកលក់តម្លៃសមរម្យ
ចេះទំនាក់ទំនងល្អជាមួយអតិថិជន។ ពាក្យសម្តីផ្អែមល្ហែមរួសរាយរាកទាក់ បំរើសេវាទៅ តាមតម្រូវការរបស់អតិថិជន។ល។
ធ្វើខ្លួនឲ្យគេចូលចិត្តស្រឡាញ់អាប់អាន មានសច្ចៈភាពស្មោះ
ត្រង់មានសីលធម៌ខ្ជាប់ខ្ជួន។ ជាអ្នកមានទីពឹងច្រើន គឺជាអ្នកបិុនប្រសព្វខាងទំនងជាមួយមនុស្សពូកែទៅកន្លែងណាក៏មានគេរាប់អាន មានគេស្រលាញ់ ចេះធ្វើខ្លួនឳ្យគេនិយមរាប់រក
នឹងជាទុកចិត្តរបស់អ្នកដទៃ៕
ចេះរស់នៅប្រកបដោយក្រមសីលធម៌ខ្ពស់ប្រាស់ចាកអំពើអបាយមុខមានៈ
- ឥត្ថីធុត្ត ប្រព្រឹត្តល្បែងប្រុសស្រី
- សុរាធុត្ត ផឹកសុរានិងមេរ័យ គ្រឿងញៀនគ្រប់យ៉ាង
- អក្ខធុត្ត ការប្រព្រឹត្តល្បែងភ្នាល់ល្បែងសីសង
- បាបមិត្ត ចាកការសេពគប់មនុស្សពាលល្ងង់ខ្លៅ ធម៌ទាំងបួនយ៉ាងនេះ ព្រះអង្គទ្រង់សម្តែងឡើង
ដើម្បីប្រដៅមនុស្សឲ្យចេះរវាំងប្រុងប្រយ័ត្ន
មិនបណ្តែតបណ្តោយខ្លួនឲ្យធ្លាក់ចុះក្នុងហាយនភាព។ ជាទូទៅ មនុស្សម្នាក់ៗគ្រប់សញ្ជាតិ ទោះបីមានទ្រព្យសម្បត្តិយសសក្តិច្រើនយ៉ាងណាក៏ដោយ បើនិយមល្បែងស្រីល្បែងស្រា
ល្បែងភ្នាល់ និងសេពគប់តែជាមួយនិងមនុស្សពាល បុគ្លលនោះគង់ថ្ងៃណាមួយនិងដល់នូវសេចក្តីវិនាសជាក់ជាពុំខានឡើយ ។
ជាតឹកតាំងសម័យថ្ងៃមួយ ព្រះពុទ្ធអង្គបានណែនាំ កូដទន្តព្រាហ្មណ៍ ៗបានទូលសួរព្រះពុទ្ធអង្គជុំវិញបញ្ហារបស់គាត់
ដោយបញ្ជាក់ថាខ្លួនគាត់ជាអ្នកមានមុខងារ គ្រប់គ្រង់រក្សាពួកព្រាហ្មណ៍ក្នុងស្រុកភូមិមានសង្កាត់ច្រើន។
ទួលបង្គំជាមនុស្សម្នាក់ដែលព្រាហ្មណ៍ទាំងអស់ ទទួលស្គាល់ស្តាប់ឱវាទទូន្មាន
តើទូលបង្គំត្រូវធ្វើយ៉ាងម៉េចដើម្បីឲ្យស្រុកភូមិមានសុខសន្តិភាព។ ព្រះពុទ្ធអង្គទ្រង់សំដែងថា អ្នកត្រូវចាត់ការសេដ្ឋកិច្ចក្នុងស្រុកនោះឲ្យបានត្រឹមត្រូវមានវឌ្ឍនភាព
ស្ថេរភាពនឹងហ្ន៎ក្នុងកំរិតល្អប្រសើរជាមុនសិន
មុននិងអ្នកធ្វើអ្វីៗដទៃទៀត។ ម្នាលព្រាហ្មណ៍ កម្មវិធីបំរាមចោរកម្ម គេមិនត្រូវធ្វើដោយដាក់ទណ្ឌកម្មនានា
រហូតដល់ការកាប់សម្លាប់ទេទង្វើទាំងអស់នេះ វាគ្មានប្រសិទ្ធិភាព
ព្រោះមានមនុស្សដទៃទៀតមកជំនួស។ ប្រសិនបើគេបានចាត់ការសេដ្ឋកិច្ចល្អ ឲ្យមនុស្សមានការងារធ្វើតាមគួរដល់សមត្ថភាពដល់សេចក្តីចេះដឹងរបស់ពួកគេ។
ជាមួយគ្នានេះគេត្រូវមានផែនការជួយទំនុបបំរុង កសិករ ពាណិជ្ជករ ភ្នាក់ងាររដ្ឋការ ឲ្យរស់ក្នុងជីវភាពសមរម្យនោះស្រុកទេសរបស់អ្នកនឹងបានឋិតនៅក្នុងភាពសុខសាន្តចម្រុងចម្រើនជាក់ជាពុំខាន់ឡើយ
។
ទន្ទឹមគ្នានោះដែរ ព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ហាមប្រាមមិនអោយមនុស្ស គ្រប់រូបធើ្វជំនួញឬការចិញ្ចឹមជីវិត ដោយខុស ៥
ប្រការគឺ៖
១. ជួញគ្រឿងសាស្រ្តាវុធគឺធើ្វគ្រឿងសាស្រ្តាវុធនោះដោយខ្លូនឯង
ឬអោយអ្នកដ៏ទៃ
គេធ្វើឲ្យឬបានមកដោយ
ហេតុណាមួយ ហើយយកគឿងសាស្រ្តាវុធនោះ ។
២. ជួញមនុស្ស គឺលក់ដូរមនុស្សឲ្យបំរើរកាមគុណ ឬកេងប្រវាញកម្លាំងពលកម្មប្រើ
មនុស្សធ្វើការហួសកម្លាំង ជាដើម ។
៣. ជួញសាច់គឺ ចិញ្ជឹមនូវសត្វទាំងឡាយ មានជ្រូកគោជាដើមលុះដល់សត្វ ទាំងឡាយ
នោះចម្រើនធំ ឡើងក៏ សម្លាប់យកសាច់លក់ដូរ ។
៤. ជួញទឹកស្រវឹងគឺផ្សំគ្រឿងស្រវឹងឯណាមួយ ឲ្យកើតឡើងជាទឹកស្រវឹងដោយ
ខ្លួនផងឬទិញគេយកមកហើយលក់នូវទឹកស្រវឹង នោះធ្វើឲ្យមនុស្សផឹកស្រវឹងភ្លេច
ភ្លាំងស្មារតី ដើម្បីបង្កហេតុជាច្រើនដូចជាប្រើអំពើហិង្សាជាដើម ។
៥. ជួញថ្នាំពិស គឺចាត់ចែងថ្នាំពិសឲ្យកើតឡើងដោយខ្លួនឋង ឬឲ្យគេផ្សំឲ្យ
ឬបាន
ដោយហេតុណា មួយ ហើយយកថ្នាំពិសនោះ ។
ជំនួញទាំង៥នេះ មនុស្សទាំងឡាយគួរតែវៀកចាកការចិញ្ជឹមជីវិត
បែបនេះហើយបានប្រតិបត្តិការចិញ្ជឹមជីវិត ដោយធម៌ ឈ្មោះថាមានអាជីពដោយប្រពៃទើបប្រសើរ។