១-ការប្រឹងប្រែងធ្វើការងារ មិនខ្ជិលច្រអូសជានិច្ច ឈ្មោះថា ឧដ្ឋានសម្បទា។
២-ការរក្សានូវទ្រព្យដែលខ្លួលបានរកចេះសន្សំ ចេះរក្សា ចេះទុកដាក់ ចេះការពារទ្រព្យដែលខ្លួនរកបានហើយកុំឱ្យបាត់បង់ដោយហេតុណាមួយ ឈ្មោះថា អារក្ខសម្បទា។ការបែងចែកទ្រព្យសម្បត្តិ ៤ យ៉ាង សម្រាប់មនុស្ស
១. ដោះបំណុលចាស់ សេចក្តីថាយើងគប្បីដឹងប្រាកដក្នុងចិត្តថា ការដែលយើងទាំងអស់គ្នាមានជីវិតរស់នៅសព្វថ្ងៃ និងធំធាត់មកដល់ពេលនេះគឺបានមកដោយការផ្តល់កំនើតពីមាតាបិតាយើង និងការចិញ្ចឹមបីបាច់ថែរក្សាយើងតាំងពីតូចមក។ វាមិនមែនជារឿងងាយស្រួលនោះទេដែលពួកគាត់បានចិញ្ចឹមយើងមកដល់ពេលនេះ ត្រូវចំណាយច្រើនណាស់ ចំណាយកម្លាំងកាយ-ចិត្ត ពួកគាត់ហត់នឿយខ្លាំងណាស់។ ហេតុនេះយើងជាកូនត្រូវយកចិត្តទុកដាក់ចិញ្ចឹមថែរក្សាពួកគាត់វិញដូចគ្នា នេះឈ្មោះថាយើងដោះបំណុលចាស់។
២. បុលបំណុលថ្មី សេចក្តីថា ការដែលយើងបង្កើតកូនមកហើយត្រូវតែមានទំនួលខុសត្រូវក្នុងនាមជាមាតាបិតា ត្រូវមានការយកចិត្តទុកដាក់ក្នុងការចិញ្ចឹមថែរក្សាកូនៗរបស់ខ្លួនឱ្យបានល្អ និងគប្បីរៀបចំអនាគតសម្រាប់កូនៗរបស់យើងឱ្យបានប្រសើរ ពោលគឺត្រូវបំពេញខ្លួនឱ្យបានត្រឹមត្រូវតាមតួនាទីទាំង៥ដែលមានចែងក្នុងព្រះពុទ្ធសាសនា។ ការបើបានធ្វើល្អដាក់កូនៗបែបនេះ ពេលដែលកូ៣. បោះចូលទៅក្នុងជ្រោះជ្រៅ សេចក្តីថា ជ្រោះដែលជ្រៅបំផុតដែលបំពេញមិនចេះពេញនោះគឺក្រពះ រូបកាយយើងប្រៀបបានដូចជាជ្រោះ មាត់របស់យើងប្រៀបបានដូចជាមាត់ជ្រោះ សេចក្តីនេះលោកចង់ឱ្យយើងទុកទ្រព្យសម្បតិ្តមួយផ្នែកសម្រាប់ចិញ្ចឹមជីវិត ការចិញ្ចឹមជីវិតនេះទៀតសោតត្រូវចិញ្ចឹមជិវិតប្រកបដោយធម៌ វៀរចាកការចិញ្ចឹមជីវិតខុសដោយការទៅលួច ឆក់ ប្លន់គេជាដើម។នៗធំឡើងពួកគេនិងប្រតិបត្តិមកវិញដូចគ្នាយើងនោះដែរ នេះឈ្មោះថាបុលបំណុលថ្មី។
៤. កប់ទុកក្នុងធរណី សេចក្តីថា មានទ្រព្យសម្បត្តិហើយយើងគប្បីយកទ្រព្យទៅទុកដាក់ឱ្យបានល្អ ចៀសពីចោរទាំងឡាយ។ ចោរក្នុងនេះមានពីរ គឺចោរខាងក្រៅ និងចោរខាងក្នុង ចោរខាងក្រៅសំដៅដល់ចោរគឺអ្នកដទៃមិនមែនខ្លួនឯងដែលមានសេចក្តីប៉ងប្រាថ្នាចង់យករបស់ទ្រព្យអ្នកដទៃ រឺឯចោរខាងក្នុងសំដៅដល់កិលេសតណ្ហារបស់ខ្លួនឯង មនុស្សភាគច្រើនជាប់ជំពាក់និងទ្រព្យសម្បត្តិខ្លាំងពេកបានបណ្តាលឱ្យពួកគេក្លាយទៅជាមនុស្សកំណាញ់ មិនមានការលះបង់ជាទាន មិនមានការចែករំលែកដល់សង្គម។
ហេតុនេះត្រូវដឹងថាចោរខាងក្នុងខ្លួនវាបង្កហានិភ័យដល់ខ្លួនខ្លាំងណាស់ វាអាចធ្វើឱ្យយើងក្លាយទៅជាមនុស្សអាក្រក់បានដោយសារទ្រព្យសម្បត្តិ ដូចនេះត្រូវយកទ្រព្យមួយចំណែកកប់ទៅក្នុងធរណី គីមានន័យថាយកទៅធ្វើបុណ្យកុសលទុកសម្រាប់ខ្លួនយើងទៅជាតិមុខៗទៀត។ជីវិតរបស់យើងម្នាក់ៗមានតម្លៃណាស់ក្នុងរង្វង់ក្រុមគ្រួសារ ស្វាមីភរិយាតែងតែត្រូវការភាពស្មោះត្រង់រវាងគ្នា កូនប្រុសស្រី តែងត្រូវការភាពកក់ក្តៅអំពីឪពុកម្តាយ ចំណែកឯឪពុកម្តាយក៏ត្រូវការភាពឱនលំទោន និងការស្តាប់បង្គាប់ពីកូនវិញផងដែរ។ ទ្រព្យសម្បត្តិរកបានមកហើយ មិនមែនថាមិនត្រូវអស់វិញនោះទេ ប៉ុន្តែគួរតែឲ្យអស់ទៅក្នុងហេតុដែលគួរអស់។ ព្រះភិក្ខុវជិរប្បញ្ញោ សានសុជា នឹងបរិយាយពីតាមពុទ្ធឱវាទដែលបង្រៀនឲ្យមនុស្សចេះបែងចែកទ្រព្យសម្បត្តិមានចំនួន ៤ យ៉ាងក្នុងការប្រើប្រាស់នៃការចំណាយដោយមានហេតុផលត្រឹមត្រូវ។ ព្រះតេជគុណមានសង្ឃដីកាថា៖ «ទ្រព្យសម្បត្តិ ៤ យ៉ាង សម្រាប់ប្រើប្រាស់មានមូលហេតុត្រឹមត្រូវ ៖ ទី១ សម្រាប់ការចិញ្ចឹមជីវិតខ្លួនឯង មាតាបិតា បុត្រ ភរិយា ឬទាសកម្មករដែលនៅជាមួយខ្លួន។ ទី ២ ចាយទ្រព្យដើម្បីការពារទ្រព្យ គឺចាយដោយការវៃឆ្លាត ដើម្បីដោះខ្លួនឯងឲ្យរួចផុតពីសេចក្តីអន្តរាយផ្សេងៗដូចជា អន្តរាយព្រោះភ្លើង ទឹក ឬក៏ចោរកម្មជាដើម»។ ព្រះភិក្ខុវជិរប្បញ្ញោ សានសុជា មានសង្ឃដីកាបន្តថា៖ «ទី៣ ចំណាយទ្រព្យចាត់ចែងសម្រាប់ជួយសង្គ្រោះញាតិ និងទុកសម្រាប់ទទួលភ្ញៀវ ដែលមកអំពីចម្ងាយគឺសំដៅទៅលើពលី ៥ យ៉ាង គឺមានញាតិពលីជាដើម និងទី ៤ ចាត់ចែងបរិច្ចាគទានទៅសមណព្រាហ្មណ៍ អ្នកមានសីលជាទីស្រឡាញ់»។ការចិញ្ចឹមជីវិតស្មើសំដៅដល់ការដឹងប្រមាណក្នុងការចាយវាយទ្រព្យសម្បត្តិ មិនខ្ជះខ្ជាយ ឬមិនហ៊ឺហាតាមសម័យពេក ឬចេះសម្លឹងមើលកាលជាអនាគតព្រោះមនុស្សគ្រប់គ្នា មានការកើតមកពេញលក្ខណៈជាមនុស្ស។ បើមិនស្លាប់ពីក្មេងទេគង់តែនឹងក្លាយជាអ្នកគ្រប់គ្រងក្រុមគ្រួសារមិនខាន។ អ្នកអាចគ្រប់គ្រងក្រុមគ្រួសារបានល្អគឺជាមនុស្សមិនខ្ជះខ្ជាយ ខណៈចេះចាយវាយទ្រព្យសម្បត្តិតាមគន្លងធម៌គឺជាពរដ៏ប្រសើរសម្រាប់គ្រប់គ្នា។ ព្រះតេជគុណ សាន សុជា មានសង្ឃដីកាបន្ថែមថា៖ «ការអស់ទ្រព្យសម្បត្តិ តាមវិធីដែលរៀបរាប់មកនេះ ឈ្មោះថាអស់ទៅដោយប្រពៃមិនគួរឲ្យសោកស្តាយឡើយ។ តែបើអស់ទៅហើយថែមទាំងគួរឲ្យរង្កៀសចិត្តនោះគឺសំដៅការចំណាយប្រាក់ក្នុងអបាយមុខផ្សេងៗដូចជា ចំណាយក្នុងការដើរលេងស្រី ការផឹកទឹកស្រវឹង និងសេពគ្រឿងញៀនផ្សេងៗ ការសប្បាយបរិភោគក្នុងនាមជាអ្នកលេងផឹកស៊ី ការលេងល្បែងស៊ីសង ដើរលេងតាមច្រកល្ហករឿយៗនៅពេលយប់ព្រលប់ ការមើលមហោស្រព ឬល្បែងច្រៀងរាំជារឿយៗ ឬការប្រកបរឿយៗនូវសេចក្តីខ្ជិលច្រអូស និងសេពគប់បាបមិត្តជាដើមផងដែរ»៕
៣-ចេះរាប់អានមិត្ត ព្រះពុទ្ធសម្តែងថា សេពគប់បណ្ឌិតរមែងជោគជ័យជាមង្គលដ៏ឧត្តម កុំសេពគប់បុគ្គលពាល ព្រោះពាលមិនដែលនាំមកនូវសេចក្តីចម្រើនឡើយ ឈ្មោះថា កល្យាណមិត្តតា។
៤-ការចិញ្ចឹមជីវិតបានត្រឹមត្រូវ រកបានតិច ចាយតិច កុំចាយលើសចំណូល កុំចំណាយទៅលើអំពើអបាយមុខចំណាយទៅលើអ្វីៗត្រូវត្រិះរិះពិចារណា ឈ្មោះថា សមជីវិតា ។ ព្រះពុទ្ធលោកបង្ហាញពីលក្ខណៈធ្វើជំនួញ៣យ៉ាងដើម្បីបានក្លាយជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ បរិបូរដោយអ្នកស្រឡាញ់រាប់អានច្រើន ដើម្បីបញ្ចៀសទស្សនៈមួយចំនួនដែលថា ព្រះពុទ្ធបង្រៀនមនុស្សតែពីរឿង កម្ម ផល បុណ្យ បាប អ៊ីចឹងហើយបានជាអ្នកដើរតាមភាគច្រើនជាអ្នកក្រ ។
ដើម្បីឱ្យជំនួញរបស់ខ្លួនដើរទៅដោយរលូននោះ សាធុជនគួរអនុវត្តទៅតាមទិសដៅបីចំណុចរបស់ព្រះពុទ្ធដូចតទៅៈ
១-ជាអ្នកមានបញ្ញា គឺភាពវៃឆ្លាតក្នុងការលក់ចេញទិញចូល ដឹងថាធ្វើយ៉ាងណាខាត និងធ្វើយ៉ាងណាឱ្យចំណេញ ស្គាល់កាល ស្គាល់រដូវនៃមុខរបរនីមួយៗ ស្គាល់ទីផ្សារសម្រាប់លក់ដូចជា កន្លែងណាលក់បានថ្លៃ កន្លែងណាលក់បានថោក ស្គាល់សេចក្ដីត្រូវការរបស់មនុស្សក្នុងទីនោះៗ គេត្រូវការទំនិញណាត្រូវយកទំនិញនោះទៅលក់ តាមសេចក្ដីត្រូវការរបស់គេជាដើម ឈ្មោះថា បញ្ញាចក្ខុ ។
២-ប្រឹងប្រែង ព្យាយាម គឺខិតខំសង្វាតធ្វើកិច្ចការដែលខ្លួនកំពុងធ្វើនោះ ពោលគឺមិនខ្ជិលច្រអូស មិនទុកបង្អាប់ឲ្យហួសសេចក្ដីត្រូវការរបស់អ្នកទិញ ឈ្មោះថា វីរិយារម្ភៈ ។
៣-ជាអ្នកប៉ិនប្រសប់ក្នុងការទាក់ទងអតិថិជនបានច្រើន ទៅទីណាៗតែងមានគេរាប់អាន មានគេស្រឡាញ់ ចេះធ្វើខ្លួនឲ្យគេស្រឡាញ់រាប់អាន និងជាទីទុកចិត្តរបស់អ្នកដទៃ ជាអ្នករួសរាយរាក់ទាក់ ឈ្មោះថា សនាថោ ។
ធម៌នាំឱ្យកើតប្រយោជន៍៤យ៉ាងនេះកើតមានចំពោះបុគ្គលណា នឹងនាំក្តីចម្រុងចម្រើន នាំជោគជ័យដល់បុគ្គលនោះក្នុងបច្ចុប្បន្នជាតិនេះភ្លាម។
ធម៌ទាំងនេះឯង ជាប្រភព និងជាគ្រឹះយ៉ាងមាំ សម្រាប់បណ្ដុះបណ្ដាល និង ទ្រទ្រង់នូវអង្គការពិភពលោក អង្គការរដ្ឋ និងអង្គការគ្រួសារមួយៗ ឲ្យបានប្រកបដោយវឌ្ឍនធម៌ ចម្រើនរុងរឿង ។ បើខ្វះធម៌ណាមួយ អង្គការនោះៗ ត្រូវមានវិបត្តិមិនខាន ។ ក្នុងរដ្ឋមួយៗ មានអង្គការជាច្រើន ដូចជា សេដ្ឋកិច្ច សង្គមកិច្ច និងនយោបាយ ជាដើម។ផ្នែកសេដ្ឋកិច្ច ដូចខាងឧស្សាហកម្ម និងពាណិជ្ជកម្ម បើអ្នកកាន់ការទាំងឡាយ ក្នុងពិភពលោក ខ្វះធម៌ទី ១ គឺ ឧដ្ឋានសម្បទា កម្ជិលមិនប្រឹងប្រែងចំពោះករណីយកិច្ច រវល់តែប្រចាំគ្នា ច្រណែនគ្នា អំពីប្រយោជន៍ផ្ទាល់ខ្លួន មិនខំរវៃឧស្សាហកម្ម និងពាណិជ្ជកម្មឲ្យដើរទាន់សម័យទេ សេដ្ឋកិច្ចមិនត្រូវអមតៈបានឡើយ ព្រោះនៅមានការកុហកបោកប្រាស នៅមានអំពើពុករលួយ លួចប្លន់កេងកិប សូកស៊ីសំណូក ច្របូកច្របល់ក្នុងដំណើរជីវិត ត្រូវសិក្សាបង្កើតថ្នាក់ឲ្យដល់កម្រិតសីលសិក្ខា បានដល់ការសិក្សាតាមមគ្គសច្ចវិទ្យា ត្រង់ទី ៣ ទី ៤ និងទី ៥ គឺ សម្មាវាចា សម្មាកម្មន្គៈ សម្មាអាជីវៈ ជាច្រើនឆ្នាំទៀតដរាប ដល់អប់រំចរិយាមារយាទឲ្យបានថ្លៃថ្នូរ ស្អាតបរិសុទ្ធ ដែលហៅថា អរិយចរិយា។
បើមានឧដ្ឋានសម្បទា ហើយខ្វះអារក្ខសម្បទា មានការខ្ជះខ្ជាយ មិនត្រួតពិនិត្យឲ្យដល់ទីកន្លែង ចេះតែប្រចាំ បណ្ដាក់គ្នា ម្នាក់អាងលើម្នាក់ នៅតែក្នុងការិយាល័យ រំពឹងតែលើក្រដាស លើបញ្ជីនោះ ផលនៃឧស្សាហកម្ម និងពាណិជ្ជកម្មត្រូវខូចខាត សេដ្ឋកិច្ចត្រូវធ្លាក់ចុះ។
បើមានធម៌ទាំងពីរនេះហើយ ប៉ុន្តែខ្វះធម៌ទី ៣ គឺកល្យាណមិត្តតា មានការទាក់ទងជាមួយអ្នកលក់ អ្នកទិញ ជាមនុស្សទុច្ចរិត មានការគៃបន្លំ និងនាំគៃបន្លំដោយហេតុណាមួយ ឬក៏មានសហការីរបស់ខ្លួន ជាមនុស្សពុករលួយ ត្រូវជើងនឹងអ្នកទិញ ឬអ្នកលក់ ធ្វើឲ្យខូចខាតផលឧស្សាហកម្ម ពាណិជ្ជកម្មនោះ សេដ្ឋកិច្ចត្រូវធ្លាក់ចុះ។
បើមានធម៌ទី ១ ទី ២ ទី ៣ នេះគ្រប់គ្រាន់ហើយ នៅខ្វះធម៌ទី ៤ គឺ សមជីវិតា មានការចំណាយច្រើនជាងចំណូល ដោយការខ្ជះខ្ជាយ ឬដោយប្រើបុគ្គលិកច្រើនហួសដែលបណ្ដាលមកពីមិនចេះប្រើ គឺអំពើដែលគេធ្វើតែម្នាក់កើត យើងធ្វើ ៤ ឬ ៥ នាក់ទើបកើត ហើយមិនល្អទៀត ឬទិញរបស់មួយមុខៗ ចូលច្រើនហួស ដើម្បីបានភាគរយអំពីអ្នកលក់ ឯរបស់ដទៃទៀតគ្មានលុយទិញគ្រប់គ្រាន់ ដែលនាំឲ្យរអាក់រអួលដំណើរឧស្សាហកម្ម ពាណិជ្ជកម្មនោះ សេដ្ឋកិច្ចត្រូវធ្លាក់ចុះ។
កាលបើសេដ្ឋកិច្ចធ្លាក់ចុះ ព្រោះខ្លួនខ្វះសមត្ថភាព ឬព្រោះខ្លួនទុច្ចរិតហើយ ខំតម្លើងតម្លៃទំនិញដើម្បីទប់ទល់នោះ រឹតតែនាំឲ្យចង្រៃធំដល់សង្គមជាតិ អ្នកប្រើប្រាស់ថែមទៀត ។ ទិដ្ឋធម្មិកធម៌នេះ មានន័យធំទូលាយគ្រប់ករណីកិច្ចទាំងអស់របស់អ្នកពិភពលោក ដូចបាននាំកូនចំណុចតូចមួយខាងលើនេះជានិទស្សនៈស្រាប់។
ចុចអានបន្ត.........https://businessbuddhism.blogspot.com/.../blog-post_14.html
-----------------------------------------------------------------
សូមឲ្យព្រះពុទ្ធសាសនារុងរឿងចម្រើនយូរអង្វែងរហូតជានិរន្តរ៍
ការស្តាប់ព្រះធម៍ដោយល្អរមែនបាននូវប្រទីបគឺ បញ្ញា
សូមអរគុណសម្រាប់ការគាំទ្រនូវឆានែលព្រះធម៌នេះ!
វិន័យជា(មហា)មន្តស្នេហ៍ពូកែផុតក្នុងលោក ។
វិន័យជាមហាស្នេហ៍ពូកែផុតក្នុងលោក ។
-----------------------------------------------------------------
*S O C I A L M E D I A*
សូមចុចលីងខាងក្រោម សម្រាប់ចូលក្រុមចែករំលែកពិសេសបន្ថែម: https://t.me/+uBCOSZyl0G1mOTU1
...................................................................
Follow បណ្តាញសង្គមរបស់ BusinessBuddhism៖
Facebook: https://bit.ly/3Y2QrCp
YouTube: https://bit.ly/3lalHkf
TikTok: http://bit.ly/3l7OrtX
Instagram: https://bit.ly/3wUG6wd
Linkedin: https://bit.ly/3YrYusd
Twitter: https://bit.ly/3l7nyGC